FREE DELIVERY EVERYWHERE IN CAMBODIA
24/7 ONLINE SHOPPING

FREE DELIVERY EVERYWHERE IN CAMBODIA
24/7 ONLINE SHOPPING

អាថ៌កំបាំងក្នុងបង្កើតសាច់ដុំ

បើសិនជាយើងមិនដឹងពីវិធីច្បាស់លាស់ក្នុងការបង្កើតសាច់ដុំទេ នោះយើងនឹងខាតពេលវេលាច្រើនដោយមិនបានទទួលលទ្ធផល។
MFiT សូមលើកយកអាថកំបាំងទាំង 4 ចំនុចសំខាន់ៗ ដើម្បីបង្កើតសាច់ដុំបានឆាប់រហ័ស៖

ចំនុចទី 1៖ តើអ្វីទៅជាសាច់ដុំផ្នែកធំ និងសាច់ដុំផ្នែកតូច

មុននឹងយើងចាប់ផ្តើមហាត់ប្រាណយកសាច់ដុំដែលយើងចង់បាន យើងត្រូវស្វែងយល់អោយច្បាស់ពីសាច់ដុំផ្នែកធំនិងផ្នែកតូច។
សាច់ដុំផ្នែកធំមានដូចជា ខ្នង ទ្រូង ស្មា និង ជើង ចំនែកផ្នែកតូចមានដូចជា ដៃមុខ ដៃក្រោយ ក្បាលពោះ ជាដើម។ សាច់ដុំផ្នែកធំ
គឺមានការលំបាក និងចំណាយពេលយូរក្នុងការបង្កើត ជាងសាច់ដុំផ្នែកតូច ដូច្នេះហើយទើបភាគច្រើនយើងមើលឃើញលទ្ធផលផ្នែកតូច
លឿនជាងសាច់ដុំផ្នែកធំ។

ចំនុចទី 2៖ ទុកអោយសាច់ដុំសំរាក

ពេលខ្លះដោយសារយើងចង់បានលទ្ធផលលឿនពេក យើងខំប្រឹងហាត់រាល់ថ្ងៃមិនឈប់សំរាកសោះ​ ដែលនេះជាបញ្ហាធ្វើអោយសាច់ដុំយើងឆេះ និងធ្វើអោយការលូតលាស់សាច់ដុំមិនបានល្អ។ យើងគួរអនុញ្ញាតិអោយសាច់ដុំរបស់យើងមានពេលសំរាកយ៉ាងតិច មួយថ្ងៃក្នងមួយសប្តាហ៍ និងហាត់មិនលើសពី 2 ម៉ោងក្នុងមួយថ្ងៃ។

ចំនុចទី 3៖ កំណត់ចំនួន Rep និងចំនួន Set អោយបានត្រឹមត្រូវ

Rep គឺជាចំនួនដងដែលយើងហាត់លំហាត់ប្រាណនិមួយៗ ចំនែក Set គឺជាចំនួន Rep ឧទាហរណ័ យើងលើកដុំដែកបាន 10 ដងឬ 10 Rep យើងរាប់ថា 1 set។ ជាទូទៅក្នុងលំហាត់ប្រាណនីមួយៗ យើងគួរហាត់ចន្លោះពី 8 ទៅ 12 Rep អោយបាន 4 Set ទើបយើងប្ទូរទៅលំហាត់ប្រាណមួយទៀត។

ចំនុចទី 4៖ ជៀសវាងការហាត់សាច់ដុំច្រើនផ្នែកក្នុងថ្ងៃតែមួយ

ក្នុងមួយថ្ងៃយើងគួរហាត់យ៉ាងច្រើនពីរផ្នែកសាច់ដុំ ដើម្បីអោយយើងអាចផ្តោតអោយបានខ្លាំងទៅលើផ្នែកទាំង 2 នោះ។
យើងអាចជ្រើសយកផ្នែកសាច់ដុំធំមួយ និងផ្នែកតូចមួយយកមកហាត់​ ដូច្នេះក្នុងមួយថ្ងៃយើងអាចហាត់ផ្នែកធំ 4 លំហាត់ប្រាណ
និងផ្នែកតូច 2 លំហាត់ប្រាណ​ សរុបទាំងអស់ 6 លំហាត់ប្រាណ។

អនុវត្តតាម 4 ចំនុចខាងលើនេះហើយ លោកអ្នកនឹងចាប់អារម្មណ៍ លទ្ធផលថ្មី និងជាលទ្ធផលដែលអ្នកទាំងអស់គ្នាចង់ឃើញ។

ចុច [Like Page] ដើម្បីទទួលបានចំនេះហាត់ប្រាណបន្តបន្ទាប់ទៀត។

អត្តបទដោយ ៖ MFiT Shop